កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងក្រសួងបរិស្ថាន និងអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife) បង្ក្រាបបទល្មើសទន្ទ្រានដីព្រៃខុសច្បាប់

ពោធិសាត់ ៖  នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថប្រចាំការនៅស្នាក់ការល្បាតអូរសោម បានសហការជាមួយមន្ត្រីបរិស្ថាន នៃក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife) ចុះល្បាតក្នុងភូមិសាស្ត្រចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិចំការខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ សឿន ស៊ែល ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិចំការខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ កំពុងធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការប្រមូលដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធក្នុងតំបន់ការពារធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាតិ។ បចុប្បន្នជនសង្យ័យបានបញ្ជូនទៅសមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

អត្ថបទដែលជាប់ទាក់ទង
Open

Close