លោក ឌី រ័ត្នខេមរុណ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពល នៃជាតិស្រវឹង
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខអាគារ១៣ជាន់ ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានកំលាំងចូលរួមសរុប ៤០នាក់ ។
នៅវេលាម៉ោង ២២ និង ០០ នាទីយប់នេះ ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៤ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចអាគារ១៣ជាន់ ផ្លូវលេខ ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។