យុទ្ធនាការ តេស្តរកសារធាតុញៀន ពីមន្ត្រីនគរបាល កំពុងបន្តតាមបណ្ដាផែនការងារក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំ៖ ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ បាននឹងកំពុងបន្តយុទ្ធនាការធ្វើការតេស្តពិនិត្យវិភាគស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលតាមបណ្ដាផែនការងារ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះតទៅ ។
សូមជម្រាបថា យុទ្ធនាការត្រួតពិនិត្យស្វែងរកសារធាតុញៀនចំពោះមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើដោយការយកចិត្តទុកដាក់ជាទីបំផុត និងធ្វើចំពោះមន្ត្រីគ្រប់រូបដែលមានក្របខ័ណ្ឌក្នុងខេត្តកំពង់ឆ្នាំង ដោយមិនគិតពីតួនាទី បុណ្យស័ក្កិ ឬជាអ្វីឡើយ ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការតេស្តពិនិត្យស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ គឺមិនមែនធ្វើតែម្ដងនេះឡើយ គឺស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត រហូតដល់អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល លុះត្រាតែគ្រប់ចំនួនក្របខ័ណ្ឌនៅក្នុងខេត្ត ដោយមិនមានការជូនដំណឹងទុកជាមុននោះឡើយ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើការប្រកាសអាសន្នភ្លាមៗ បើករណីមន្ត្រីនគរបាលរូបណាគេចវេស ឬអវត្តមានមិនមកធ្វើតេស្តពិនិត្យ នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ៕