ព្រឹកចុះរៀបចំ រសៀលហៅមក ប្រជុំពិភាក្សា ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន នៅមុខផ្សារជម្ពូវ័ន

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៩ មករា ២០២៤ ម៉ោង១៤ និង៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ រៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅតាមបណ្ដោយផ្លូវជាតិលេខ៤ (ផ្សារជម្ពូវ័ន) ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមាសភាពចូលរួម:
១. អធិការរងនគរបាលខណ្ឌ
២. ការិយាល័យជំនាញខណ្ឌ
៣. ប្រធាន-អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ
៤. សង្កាត់ចោមចៅទី៣
៥. ប្រធាន-អនុប្រធានផ្សារជម្ពូវ័ន
៦. តំណាងក្រុមហ៊ុន មីហ្ស៊ុដា
៧. ម្ចាស់ស្ថានីយ៍ប្រេងសូគីម៉ិច និង ម្ចាស់ហាងសាច់អាំងស៊ុប១៦៨

អត្ថបទដែលជាប់ទាក់ទង
Open

Close