ធ្ងន់ហើយ! មេប៉ូលិសក្រុងភ្នំពេញ បញ្ជាអោយ សមត្ថកិច្ចទាំង ១៤ខណ្ឌ ត្រួតពិនិត្យ អំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យ អំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដទៃ។

ក្នុងករណី ម្ចាស់យានយន្ត មានការបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសបែបនេះ សូមធ្វើការដកចេញជាបន្ទាន់ បើមិនដូច្នោះនោះទេ សមត្ថកិច្ចនឹងចាត់វិធានការដ៏តឹងរឹងដល់ ម្ចាស់រថយន្តកែច្នៃ និងជាពិសេស រាល់ម្ចាស់យានយន្តទាំងអស់ក៏ត្រូវនាំគ្នាពិនិត្យយានយន្តផ្ទាល់ខ្លួនដែលបំពាក់ឧបករណ៌ខុសបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃនិងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវដោះចេញឲ្យបានមុនពេលដែលកម្លាំងសមត្ថកិច្ចអនុវត្តចាត់វិធានការចំពោះការកែច្នៃបំពាក់ខុសបច្ចេកទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close