ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះត្រួតពិនិត្យរដ្ឋបាលនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅលុន ផ្ទះលេខ១៤ ផ្លូវលេខ៣១៥ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានចាក់ភ្លេងតន្រ្តីបង្កសម្លេងរំខាន។
ជាមួយគ្នានេះដែរ កម្លាំងចំរុះបានធ្វើការណែនាំ ម្ចាស់ភោជនីយដ្ឋាន ឱ្យបញ្ឈប់ការបង្កសម្លេងរំខាង ដល់អ្នកជិតខាង និងរក្សាសណ្តាប់ធ្នាប់ មិនត្រូវចតរថយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងកកស្ទះចរាចរណ៍ផងដែរ៕