ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វេីការអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងកាហ្វេ យីហោTRAIN ស្ថិតនៅភូមិចំពុះក្អែក ផ្លូវថៃហ្គរ័(114) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការផ្សព្វផ្សាយរូបភាពមួយចំនួននៅលើបណ្ដាញសង្គមទាក់ទងទៅនឹងក្មេងស្លៀកពាក់សិស្សសាលា ចូលផឹកកាហ្វេ បុកប៊ីយ៉ា ក្នុងហាង គេចសាលាមិនចូលរៀន។
ជាមួយនេះដែរ ក៏ចុះផ្សព្វផ្សាយអប់រំ ស្តីពីគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងផលប៉ះពាល់នៃសារធាតុញៀន និងធ្វើការអប់រំដល់សិស្សានុសិស្ស ឱ្យមានអាកប្បកិរិយាល្អ វិន័យថ្លៃថ្នូរ គោរពវិនយ័ក្នុងម៉ោងសិក្សា នៅវិទ្យាល័យព្រែកថ្មី ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ៕