ថ្នាក់លើ បញ្ជាភ្លាម សែនសុខ ដាក់ដល់ទៅ ២កន្លែង!

ភ្នំពេញ៖ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងទប់ស្កាត់កាត់បន្ថយករណីគ្រោៈថ្នាក់ចរាចរណ៍ ចាប់ពីវេលាម៉ោង ០៨យប់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌបានបន្តដឹកនាំកម្លាំងចម្រុះផ្ទាល់ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន បទល្មើសផ្សេងៗ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រួតពិនិត្យមួកសុវត្ថិភាព កញ្ចក់ និងវាស់ជាតិអាកុល(ជាតិស្រវឹង) ចំនួន ០២កន្លែង ស្ថិតនៅផ្លូវលេខ១៩៨៦ ចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ និងបន្តដាក់គោលដៅនៅផ្លូវលេខ១០១៩ ចំណុចសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា  ជារៀងរាល់យប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានដាក់កម្លាំងចម្រុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ ដោយឡែកកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌក៏បានដាក់កម្លាំងជិះម៉ូតូល្បាតនៅក្នុងភូមិសាស្រ្តខណ្ឌ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានគ្រោៈថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពអោយទទួលបានប្រសិទ្ធភាពខ្ពស់ ដោយចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗខុសច្បាប់ក្នុងមូលដ្ឋានដូចជា គ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ ដើម្បីមូលដ្ឋានរបស់បងប្អូន។

អត្ថបទ៖ ប្អូន ហ្វី

អត្ថបទដែលជាប់ទាក់ទង
Open

Close