ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ ការលែងប្រភេទត្រី និងវារី សត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។
រដ្ឋបាលជលផលលើកទឹកចិត្តឱ្យមានការលែងប្រភេទវារីសត្វនិងត្រីមេពូជដែលមានប្រភពនៅក្នុងស្រុក ដើម្បីបង្កើនវត្តមានឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។