ផ្សព្វផ្សាយផែនការ រឹតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក​ និងជាតិស្រវឹង​នៅពេលយប់​

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក​ សែម​ រតនា​ ស្នងការរង​ ទទួលផែនការងារនគរបាលចរាចរណ៍​ (ស្តីទី)​ ដឹកនាំប្រជុំស្តីពីការផ្សព្វផ្សាយផែនការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ប្រចាំឆ្នាំ២០២៤​ និងជាតិស្រវឹង​នៅពេលយប់​ ជាមួយលោក​នាយរងការិយាល័យគ្រប់ជំនាញ​ ព្រមទាំងលោកអធិការរង​ ទទួលការងារចរាចរណ៍ ដេីម្បីពង្រឹងលេីការអនុវត្តច្បាប់​ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍​នៅក្នុងរាជធានីភ្នំពេញ​ ឲ្យមកនៅកម្រិតទាប​៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close