ព្រឹត្តិការណ៍ ប្រដាល់គុនខ្មែរ ជិតវត្តស្ងួន ពេជ្រ វង់អាប៉ោង ក៍មកកំដរោង អ៊ូអរណាស់ដែរ!

ភ្នំពេញ៖ គោលនយោបាយ “ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព” ដែលធ្លាប់តែគ្របដណ្ដប់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរាជរដ្ឋាភិបាលពិនិត្យ និងដំឡើងកម្រិត ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានពង្រីកវិសាលភាពគ្រប់ដណ្ដប់លើវិស័យផ្សេងៗ ដែលដាក់បញ្ចូលគ្នាជាលក្ខណៈសម្បត្តិទាំង៧ នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា សៀវភៅ ណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព” ដែលលោក លោកស្រី នឹងទទួលបានការបណ្តុះបណ្តាល នាពេលនេះ បានរៀបរៀងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមការឧបត្ថម្ភដោយអង្គការយូនីសេហ្វ និងបានដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣។

សៀវភៅណែនាំនេះ មានខ្លឹមសារសំខាន់ដូចជា ប្រវត្តិគោលនយោបាយ”ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព” យន្តការអនុវត្ត និងតួនាទី ភារកិច្ច ញ្ជីសកម្មភាពលម្អិតប្រចាំឆ្នាំសម្រាប់អនុវត្តគោល នយោបាយ ដំណើរការ និងវិធីសាស្ត្រសម្រាប់រៀបចំការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយរួមបញ្ចូលទាំងការរៀបចំផែនការ និងការ រៀបចំចលនាប្រឡងប្រណាំងស្តីពីការអនុវត្តគោលនយោបាយ“ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព”។

សូមជម្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កេីត​ ខែបុស្ស​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌកំបូល បានបើកវគ្គបណ្តុះបណ្តាល សៀវភៅណែនាំស្តីពីគោលនយោបាយ (ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព) ក្រោមអធិបតីភាពលោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល តំណាង លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល។

សមាសភាពចូលរួម ៖ លោកនាយករដ្ឋបាលខណ្ឌ​ លោកស្រីនាយិការងរដ្ឋបាលខណ្ឌ​ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌកំបូល​ លោកអធិការនគរបាលខណ្ឌកំបូល​ លោកចៅសង្កាត់ និង ស្មៀន សង្កាត់ទាំង៧​ លោកមេប៉ុស្តិ៍/ រងប៉ុស្តិ៏ សង្កាត់ទាំង៧។

ពលរដ្ឋ សង្ឃឹមថា ក្រោយ អាជ្ញាធរ សមត្ថកិច្ច និង អាវុធហត្ថខណ្ឌ រួមទាំងអ្នក ពាក់ព័ន្ធទាំងអស់ បានចូលរួមវគ្គ បណ្តុះបណ្តាល ខាងលើហើយ សូមជួយពិនិត្យ និងបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋាន ដែលមានចែងក្នុងចំណុចទី២ នៃគោលនយោបាយ (ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)។ 

ប្រភពច្បាស់ការ ប្រាប់ថា រាល់មានព្រឹត្តិការណ៍ ប្រដាល់គុនខ្មែរ ដែលរាប់ចំដោយស្ថានីយ៍ទូរទស្សន៍ធំ កន្លងមក គេសង្កេតឃើញ មានវង់ល្បែងស៊ីសង អាប៉ោង ជាច្រើនវង់ បើកលេងយ៉ាងអាណាធិបតេយ្យ ដែលជានិច្ចជាកាល លោកអភិបាលខណ្ឌកំបូល ក៍ត្រូវបាន ខាង ទូរទស្សន៍ អញ្ជើញទៅចូលរួមជា គណធិបតីផងដែរ។ ដោយឡែក មួយចំណុចទៀត ដែល បងប្អូនប្រជាពលរដ្ឋ ទៅទស្សនាកម្មវិធីប្រដាល់តែងត្អូញត្អែ នោះគឺ តម្លៃផ្ញើម៉ូតូ ថ្លៃពេក ដោយក្នុង មួយគ្រឿង ៥០០០ រៀល។

ជុំវិញ ល្បែងស៊ីសង អាប៉ោង បើកលេង ជុំវិញសង្វៀនប្រដាល់ ខាងលើ ក្រុមការងារបានជម្រាបជូន លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដែរ តែលោកអភិបាល តបតាមតេឡេក្រាម យ៉ាងខ្លីថា Thank បកប្រែជាភាសាខ្មែរថា អរគុណ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close