រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្លាស់មន្ត្រីមន្ទីរសូរិយោដី ៧នាក់ ចេញពីខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ មន្ត្រីមន្ទីរសូរិយោដី ៧នាក់ កាលពីថ្ងៃទី២២ ខែមករា ត្រូវលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីប្រកាសផ្លាស់ចេញពីខេត្តបន្ទាយមានជ័យ ដោយឱ្យមកបម្រើការងារតាមបណ្ដានាយកដ្ឋាន មួយចំនួន ដែលចំណុះក្រោមទីស្ដីការក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។