ឯកឧត្តម ហេង ឡាលីន និង លោកជំទាវ ឧកញ៉ា សេង សុវីរដ្ឋា ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ
ភ្នំពេញ៖ ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកជំទាវ ឧកញ៉ា សេង សុវីរដ្ឋាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកជំទាវ ឧកញ៉ា សេង សុវីរដ្ឋា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្ដេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕