បញ្ជូនទៅ តុលាការ ហើយ មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ម្នាក់ បើក រថយន្ត ទាំងស្រវឹង បង្កគ្រោះថ្នាក់ បណ្តាលអោយមានមនុស្ស ស្លា.ប់ និងរ.បួសធ្ងន់ស្រាល ច្រើននាក់ ក្នុងខណ្ឌឬស្សីកែវ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ បុរស ដែលបើក រថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្ស ស្លាប់៤នាក់ រងរបួសធ្ងន់ ៣នាក់ និងរបួសស្រាល ម្នាក់ កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ច បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ករណី បើកបរល្បឿនលឿន និង បើកបរក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាកុល ០.៥៤ មី​លី​ក្រាម ​ក្នុង​មួយ​លីត្រ​ខ្យល់ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ច បញ្ជាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយ ឈ្មោះ នាង សំអូន ភេទប្រុស មុខរបរ មន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង (ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង បណ្តាលឱ្យមាន មនុស្ស ស្លាប់ នៅកន្លែងកើតហេតុ ៤នាក់ ស្រី៣នាក់ និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។

អត្ថបទដែលជាប់ទាក់ទង
Open

Close