ពលរដ្ឋ ខាងត្បូងវត្ត សំរោងអណ្តែត លែងភ័យរឿង ជិះទូក ទៀតហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យសិក្សាគម្រោងជួសជុលលើកកម្ពស់ផ្លូវបេតុង និងលូ​ ដែលទាបរងការលិចលង់ពេលរដូវវស្សា​ ស្ថិតនៅផ្លូវតាជេត ខាងត្បូងវត្តសំរោងអណ្តែត​ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកផងដែរថា បញ្ហាជំនន់ទឹកភ្លៀង នៅចំណុចខាងត្បូងវត្តសំរោងអណ្តែត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយលោកចៅសង្កាត់គោកឃ្លាង បានចុះពិនិត្យ និងរកវិធីដោះស្រាយបញ្ហារទឹកលិចជំនន់ទឹកភ្លៀង ដែលហូរយឺតដក់នៅលើផ្លូវតាជេត ខាងត្បូងវត្តសំរោងអណ្តែត ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ពលរដ្ឋ សង្ឃឹម ជឿងជាក់ លើ អជ្ញាធរខណ្ឌសែន និង មន្ទីរជំនាញ ពាក់ព័ន្ធទាំងអស់ ពន្លឿនការចុះសិក្សា ផ្តើមអនុវត្តអោយបានឆាប់រួចរាល់ មុនរដូវវស្សា ឈានមកដល់ បើមិនដូច្នេះ នឹងជិះទូក ទៀត មិនខានឡើយ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close