ស្នងការក្រុងភ្នំពេញ បញ្ជាអោយការិយាល័យចរាចរណ៌ ហៅ បុរស ម្នាក់ដែល ជិះម៉ូតូ PCX ពាក់ផ្លាកលេខ ន.ប និយាយទូរសព្ទ មកធ្វើការពិន័យតាមច្បាប់ចរាចរណ៌ផ្លូវគោក

ភ្នំពេញ៖ រូបភាព មួយសន្លឹកត្រូវបានគេបង្ហោះ និងផ្ទុះការចែកចាយពេញបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី១៩ មករា ២០២៤ នេះ។

តើ បុរស ជិះម៉ូតូ Honda PCX ពណ៌ក្រហម ពាក់ផ្លាកលេខ នគរបាល មានសៀត ID ២គ្រឿងជាប់ចង្កេះ និយាយទូរស័ព្ទ ខណៈកំពុងជិះម៉ូតូ មុខផ្សារពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នោះ ជានរណា?

ជុំវិញ ករណី ខាងលើ នាព្រឹកថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ ប្រាប់ TNN NEWS តាមតេឡេក្រាម យ៉ាងខ្លីថា ៖ «អរគុណ ខ្ញុំនឹងចាត់ចែង»។

នៅល្ងាចថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ ប្រាប់ TNN NEWS តាមតេឡេក្រាម ថា៖បានបញ្ជាអោយ ការិយាល័យចរាចរណ៌ ហៅមកធ្វើការពិន័យតាមច្បាប់ចរាចរណ៌ផ្លូវគោក បន្តមកទៀតត្រូវហៅមកធ្វើការព្រមានថែមទៀតអំពីវិន័យកងកំលាំង។

ប្រភពបង្ហើបប្រាប់ថា បុរសខាងលើ ជាមន្ត្រីនគរបាលចរាចរណ៍ក្រុងភ្នំពេញ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក។

អង្គភាពយើងខ្ញុំនឹងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនទទួលបានព័ត៌មានពី ស្ថាបន ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close