ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដ៍ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានបង្ហាញមុខជនសង្ស័យជាក្មេងទំនើងចំនួន១៨នាក់និងកសាងសុំនុំ រឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង អំពើ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹតអំពើហិង្សា (ប្រើជើងធាក់ប្លន់យកម៉ូតូ )។
សមត្ថកិច្ចដ បន្ថែមថាក្រុមជនសង្ស័យទាំ១៨នាក់ ខាងលើបានប្រព្រឹត្តនៅរាជធានីភ្នំពេញចំនួន០៧ ករណីផ្សេងគ្នាក្នុងនោះនៅខណ្ឌ កំបូល ប្លន់ចំនួន ០៣ ករណី ខណ្ឌឫស្សីកែវចំនួន ០៣ករណី និងខណ្ឌទួលគោកចំនួន មួយ ករណី ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាចំពោះករណីនៅខណ្ឌកំបូលជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៥នាក់ ពាក់ព័ន្ធ អំពើ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹតអំពើហិង្សា (ប្រើជើងធាក់ប្លន់យកម៉ូតូ )
ទី១ឈ្មោះ លី ចាន់សុខថា អាយុ២០ឆ្នាំ ។
ទី២ឈ្មោះនៅ វណ្ណះ ហៅ ម៉ៅ អាយុ១៨ឆ្នាំ ។ទី៣ឈ្មោះស៊ុន សំណាង អាយុ១៩ឆ្នាំ ។
ទី៤ឈ្មោះ ហម សុខធន់ ហៅតឿ អាយុ២០ឆ្នាំ ។ ទី៥ឈ្មោះ រុន រាជសី អាយុ១៨ឆ្នាំ ។
ចំពោះករណីនៅខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ពាក់ព័ន្ធករណី ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ក្នុងនោះទី១ ឈ្មោះសុខ ហ៊ុនណារិទ្ធ ហៅ ដេមបូ អាយុ១៨ឆ្នាំ ។
២ ឈ្មោះសុខ ឈឿនឧត្តម អាយុ ១៨ឆ្នាំ ។ ៣ឈ្មោះរ៉េត សេរីវឌ្ឍនៈ ហៅ ហុង អាយុ១៨ឆ្នាំ ។ទី៤ឈ្មោះ មើុ សារីហ្វីន អាយុ១៨ឆ្នាំ ។
ទី៥ឈ្មោះ សយ គឹមស្រុន អាយុ១៧ឆ្នាំ ។ ទី៦ឈ្មោះឃុន មេនឋានៈ អាយុ១៨ឆ្នាំ។និងទី៧ឈ្មោះ ចាន់ លីហេង អាយុ១៨ឆ្នាំ ។
ដោយឡែកក្នុងនោះកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញក៍ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ផងដែលពាក់ព័ន្ធករណី ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតក្នុងនោះទី១ឈ្មោះអ៊ុង ហុងសេង ជនជាតិខ្មែរ ។ ទី២ឈ្មោះ អ៊ុង ហុងគុយ ជនជាតិខ្មែរ ។
ទី៣ឈ្មោះ ឈិន សុវណ្ណាវីន ជនជាតិខ្មែរ ។ ទី៤ឈ្មោះចាន់ថា រិទ្ធីរាជ ជនជាតិខ្មែរ ។ ទី៥ឈ្មោះប៉ែន សុវីរះ ជនជាតិខ្មែរ ។និងទី៦ឈ្មោះ ថន រតនះ ជនជាតិខ្មែរ ។
ក្នុងប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជាជនសង្ស៏យខាងលើ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូចំនួន ០៩គ្រឿង .អាវុធខ្លី ម៉ាក ឡុក១៧ ពណ៌ខ្មៅ ចំនួន១ដើម .កាំបិត បុ័ងតោ ចំនួន៣ និងដុំថ្ម ចំនួន០៣ដុំ ។
បច្ចុប្បន្នក្រុមជនសង្ស័យ ជាក្មេងទំនើងខាងលើ រួមនិងវត្ថុតាង សមត្ថកច្ចបានកសាងសុំនុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានូភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។