នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៖ សូមមេត្តាប្រុងប្រយ័ត្ន! ព័ត៌មានក្លែងក្លាយ សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយប្រភេទនេះ ជាតំណរភ្ជាប់ដែលត្រូវបានជនអនាមិកប្រើប្រាស់ ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។
ហេតុដូច្នេះសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងកុំធ្វើការចុចលើតំណរភ្ជាប់ខាងលើនេះ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារសំខាន់ផ្សេងៗ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕