ប្លែកទៀតហើយ!​ កាត់ទូ កុងទីន័រ លួចយកសំណ ប៉ូលិស ឃាត់មនុស្ស ១០នាក់!

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ករណី​ កាត់កុងទីន័រ យកសំណ ។

សមត្ថកិច្ច បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៣ មករា ២០២៤ វេលា ម៉ោង១៧ និង០០នាទី សហគ្រាសស្លសំណអាគុយ នៅភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួលរថយន្ត ម៉ាក Hyundai ពណ៍ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 2400 របស់ក្រុមហ៊ុនអូរឡែរ នៅជម្ពូរវ័ន ដឹកសំណទម្ងន់ ២៦. ៣៤១តោន ទៅកំពុងផែ ខេត្តព្រះសីហនុ។ អ្នកបើកបរឈ្មោះធី វិរ: ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

នៅថ្ងៃទី១៤ មករា ២០២៤វេលាម៉ោង១៣ និង៣០នាទី មាន ឈ្មោះស៊ិន ប៊ុន ធឿន ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងកម្មករ២នាក់ បានដឹកសំណដែលស្លរួច តាមរថយន្ត២គ្រឿង ទម្ងន់ ១៣,៥៥៥តោន មកលក់ឲសហគ្រាស ក្រោយពិនិត្យសំណជារបស់ សហគ្រាសដែលដឹកទៅខេត្តព្រះសីហនុ ហើយបានសួរទៅក្រុមហ៊ុនដឹកជញ្ជូន ទើបដឹងថាសំណនេះ ត្រូវបានក្រុមចោរនិងអ្នកបើកបរ រួមគំនិតគ្នាកាត់កុងទីន័រយកតាមផ្លូវ ពេលដឹកទៅខេត្តព្រះសីហនុ ។

តាមការស្រាវជ្រាវ កន្លែងកាត់កុងទីន័រយកសំណ ស្ថិតនៅក្នុងទីតាំងបន្ទាយ ACO ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ប្រព្រឹត្តនថ្ងៃទី១៣.០១.២០២៤ វេលាម៉ោង១៩ និង២០នាទី ។

កាលពីថ្ងៃទី១៣ មករា ២០២៤វេលាម៉ោង១៦ និង០០នាទី យោងតាមបណ្តឹង ឈ្មោះស៊ីធូ តាំងវែង ភេទប្រុសអាយុ៣៨ឆ្នាំ (អ្នកតំណាងក្រុមហ៊ុន) នគរបាលស្រុកសាមគ្គីមុនីជ័យបានហៅអ្នកយកសំណមកលក់ ០៣នាក់មកសាកសួរ:
១.ឈ្មោះស៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកយកមកលក់)
២.ឈ្មោះឈឹម សុខអូន ភេទប្រុស អាយុ៣៦ឆ្នាំ (កម្មករជួយដឹក)
៣.ឈ្មោះស៊ុម ផ្លយ ភេទប្រុស អាយុ៤០ឆ្នាំ (កម្មករជួយដឹក)
ទាំង៣នាក់នៅភូមិភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បានប្រគល់សំណទម្ងន់១៣,៥៥៥ តោន មកឲនគរបាលស្រុកសាមគ្គីមុនីជ័យ រក្សាទុកបន្តស្រាវជ្រាវ ។

កាលពីថ្ងៃទី១៥ មករា ២០២៤ តាមការបំភ្លឺឈ្មោះស៊ុន ប៊ុនធឿន កម្លាំងនគរបាលព្រហ្មទណ្គំរិតធ្ងន់ សហការជាមួយនគរបាលស្រុកសាមឃាត់ខ្លួនជនសង្ស័យ៣នាក់:
១.ឈ្មោះធេង ស៊ីណា ភេទស្រីអាយុ៤៤ឆ្នាំនៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន
២.ឈ្មោះខៀវ ខុំ ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិភ្នំដី សង្កាត់ច្បាមន ។
៣.ឈ្មោះសុខ វណ្ណី ភេទប្រុសអាយុ៣១ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង(កំពង់ស្ពឺ)

កាលពីយប់ថ្ងៃទី១៥ មករា ២០២៤ និងព្រឹកថ្ងៃទី១៦ មករា ២០២៤ កម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត:
១.ឈ្មោះធី វិរ: ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គ
ស្នួល ខេត្តកណ្តាល ។

ដកហូត:រថយន្តCamry ពណ៌ស ស្លាកលេខភ្នំពេញ2AM.6546 ទូរស័ព្ទ
OPPO ១គ្រឿង ។

២.ឈ្មោះម៉ុន វ៉ាន់ថេង ភេទប្រុសអាយុ៣៨ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ដកហូតទូរស័ព្ទដៃម៉ាកTECNO

៣.ឈ្មោះប៊ី សុខគង់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខ
កំពូល ខេត្តកណ្តាល ។

ដកហូតរថយន្តPRIUS ពណ៌ខៀវ ស្លាកលេខភ្នំពេញ2BE.1014 ទូរស័ព្ទ
២គ្រឿងម៉ាកVIVO 1 ម៉ាកOPPO 1 និងកាបូប៣បេ ។
៤.ឈ្មោះអ៊ុក ផានិត ភេទប្រុសអាយុ២៥ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន
ដកហូតទូរស័ព្ទ Iphone X

៥.ឈ្មោះទន់ ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន
ដកហូត:រថយន្តPRIUS ស្លាកលេខភ្នំ ពេញ2BC.5973 ទូរស័ព្ទ២គ្រ ម៉ាក
SAMSONG កាបូប៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង។
៦.ឈ្មោះឌី នាង ភេទប្រុសអាយុ៤០ឆ្នាំ នៅផ្ជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ដកហូត:ទូរស័ព្ទម៉ាកOPPO

៧.ឈ្មោះមៀច សុធា ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង
ស្រុកភ្នំស្រួច ។

ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងបានកសាងសំណុំរឿងទៅអយ្យការអម
សាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close