ឃាត់ខ្លួន លោកផ្កាយ១ ស្នងរងខេត្តកំពង់ស្ពឺ ម្នាក់ ក្រោយបែកធ្លាយ ក្លែងឯកសាររៀបការប្រពន្ធថ្មី!

កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួនហើយ ក្រោយពីបែកធ្លាយថា ក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី គ្រាដែលប្រពន្ធដើមនៅមិនទាន់បានលែងលះដាច់ស្រេច។

នេះបើតាមការឱ្យដឹងពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានក្នុងស្រុក នាព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬ ឃុត វឌ្ឍនា កំពុងត្រូវឃាត់ខ្លួនតាមបញ្ជារបស់អយ្យការ ហើយកំពុងស្ថិតនៅក្រោមការស៊ើបសួររបស់មន្ត្រីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងឃុំកាហែង ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច។ ជាមួយនិងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។ជាមួយនិងការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះដែរ អាជ្ញាធរសង្កាត់កណ្ដោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងក៏បានបោះធៀបហៅភ្ញៀវដើម្បីអបអរសាទរពិធីមង្គលដែលនិងរៀបចំឡើងនៅថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ។

ពាក់ពន្ធ័និងចំណាត់យ៉ាងណា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង លោក ស៊ិន វិរៈ នៅមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ គ្រាស្ថិតក្នុងនីតិវិធីស៊ើសសួរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close