ចិ.ត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួ.យសាលារៀន ក្មេងៗជាច្រេីន អីឡូវបែបជួបទ.ង្វេីបែបនឹង មានអារម្មណ៍ថាខ្មា.ស់គាត់ជាខ្លាំ.ង! សមត្ថកិច្ច បំភ្លឺ…!

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរព ជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានផេក Facebook ឈ្មោះ FANTOZ បានធ្វើការផ្សព្វផ្សាយមានខ្លឹមសារថា ៖ ចិ.ត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួ.យសាលារៀន ក្មេងៗជាច្រេីន អីឡូវបែបជួបទ.ង្វេីបែបនឹង មានអារម្មណ៍ថាខ្មា.ស់គាត់ជាខ្លាំ.ង ) ។

ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុមកម្ល៉េះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

អត្ថបទដែលជាប់ទាក់ទង
Open

Close