លោក គួច​ វែងស្រ៊ុន ៖ ថាមិនចង់ប្រឡូកប្រឡាក់នឹងក្រុមនេះទេ​ តែពេលខ្លះវាល្ងង់​ វាឡប់​ វាភ្លឺ​ មិនដែលផ្តល់ផលចំណេញសូម្បីបន្តិចដល់ជាតិ!

ភ្នំពេញ៖ នៅថ្ងៃទី១៨ មករា ២០២៤ លោក គួច​ វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ៖ ថាមិនចង់ប្រឡូកប្រឡាក់នឹងក្រុមនេះទេ​ តែពេលខ្លះវាល្ងង់​ វាឡប់​ វាភ្លឺ​ មិនដែលផ្តល់ផលចំណេញសូម្បីបន្តិចដល់ជាតិ។

សម្តេចធិបតីទៅដល់ស្វីស​ ជួបក្រុមហ៊ុនជាង​ ១០​ ថ្នាក់ដឹកប្រទេស​ ពិសេសក៏បានជួបស្ថាបនឹកអ្នកបង្កេីត​ វេទិកាសេដ្ឋកិច្ចពិភពលោក​ និងបាយថ្ងៃជាមួយគ្នា​ ចឹងតេីពួកគេទាំងនោះល្ងង់ណាស់មែនទេ​ ឬរិតតែមហាល្ងង់​ ដែលត្រូវមកសុំជួប​ និងពិភាក្សាការងារជាមួយសម្តេចធិបតីជាបន្តបន្ទាប់មិនដាច់​ ដែលអស់លោកប្រឌិតសរសេរចោទថា​ សម្តេចធិបតីជាប់ឈ្មោះជាមេដឹកនាំកខ្វក់? 

មួយវិញទៀត​ មេដឹកនាំកម្ពុជា​ ដែលអ្នកសរសេរនេះ​ ត្រៀមនឹងជួបប្រធានាធិបតីបារាំងនៅថ្ងៃត្រង់ថ្ងៃទី១៨​ នេះ​ ជួបទាំងប្រធានព្រឹទ្ធសភា​ និងប្រធានរដ្ឋសភា​ ដែលមេអស់លោកមានមូលដ្ឋាននៅបារាំងស្រែកថាប្រយ័ត្នចាញ់បោក​ ពិតជាងាយឱ្យគេបោក​ ហេីយល្ងង់ដល់ថ្នាក់ហ្នឹង? 

សណ្តានក្រុមអស់លោកនេះ​ សមដូចពាក្យចាស់ថា​ “ទុកក៏មិនចំណេញ​ ដកចេញក៏មិនខាត” ឬ​ “មួយស្រុកមានតែមួយ”​ ឡប់គ្មានថ្ងៃជា​ ហេីយចាត់ជាក្រុមបំផ្លាញបំផុត​ និងប្រឆាំងនឹងការរីកចំរេីនរបស់ជាតិ​ និងប្រជាជនកម្ពុជាបំផុត។ 

អត្ថបទដែលជាប់ទាក់ទង
Open

Close