លោក ឡុង ឌីម៉ង់ ៖ ការបើកដំណើរការអាជីវកម្មនេះ ជាសញ្ញាណវិជ្ជមាន នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២។
លោកអភិបាលរងបានមានប្រសាសន៍ថា ការបើកដំណើរការអាជីវកម្មនេះ ជាសញ្ញាណវិជ្ជមាន នៃការងើបឡើងវិញនៃសេដ្ឋកិច្ចខេត្ត ដែលជាលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបានស្នើសុំឱ្យវិនិយោគិន និងម្ចាស់អាជីវកម្មទាំងអស់ផ្តល់អាទិភាពការងារទៅឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាជនមូលដ្ឋាននៅក្នុងខេត្តព្រះសីហនុ។