ពលរដ្ឋ ចង់ឃើញ មេប៉ូលិសក្រុងភ្នំពេញ គិតគូ និងបញ្ជាកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤
ភ្នំពេញ៖ បញ្ហា បងប្អូនអាជីវករ យកផ្លូវសាធារណៈ លក់ដូរ និងចតម៉ូតូ រឺម៉ក បង្កឲ្យកកស្ទះចរាចរណ៍ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ពលរដ្ឋ ធ្លាប់ ផ្តល់មតិយោបល់ ចូល ផេក ផ្លូវការ រសប់ ស្នងការក្រុងភ្នំពេញ ម្តងហើយ កាលពីដើមឆ្នាំ២០២២ ហើយក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មាន ឲ្យអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
ស្រាប់តែថ្មីៗនេះ បញ្ហា និង ក្តីកង្វល់ ខាងលើ ត្រូវបានប្រជាពលរដ្ឋ ត្អូញត្អែថា ដូចវែកចកអីចឹង ស្ទះរាល់ថ្ងៃ ដោយសារតែ អាជីវករលក់ដូរ មួយចំនួន នៅតែមិនគោរពអនុវត្តតាមការណែនាំរបស់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ លក់ដូរ បណ្តាលឲ្យកកស្ទះផ្លូវ។
ពលរដ្ឋ សង្ឃឹមថា លោក ជួន ណារិន្ទ មេប៉ូលិសក្រុងភ្នំពេញ និង លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ជួយគិតគូ និងបញ្ជាកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អោយបានល្អប្រសើរ ដើម្បីលើកមុខមាត់ ខណ្ឌ និង រាជធានីភ្នំពេញ។
ជុំវិញ បញ្ហា សណ្តាប់ធ្នាប់ របៀបរៀបរយ និងការលក់ដូរ រំលោភចិញ្ចើមផ្លូវ និងផ្លូវសាធារណៈនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ធ្លាប់ចេញលិខិតជូនដំណឹង រួចហើយ ខាងក្រោមជា ខ្លឹមសារ នៃការជូនដំណឹង ៖