សូមបងប្អូនមានការប្រុងប្រយ័ត្ន! ការឆបោកក្រោមរូបភាព“ប្រាក់-កម្ចីអនឡាញ”

ភ្នំពេញ៖ ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានល្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញអោយ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ ក្រោយមកពួកវាធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចីតាមការស្នើសុំរបស់យើង ដោយតម្រូវឱ្យយើងថតឯកសារមួយចំនួន ដូចជាអត្តសញ្ញាណរបស់ខ្លួន និងតម្រូវឱ្យយើងវេរលុយទៅឱ្យពួកវាជាថ្លៃសេវាផ្សេងៗជាច្រើនលើក ច្រើនសារ តែទីបំផុតប្រាក់កម្ចីក៍មិនបាន ថែមទាំងបាត់បង់លុយដែលបានវេរទៅអោយពួកវាថែមទៀត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ សូមមានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានល្អិតល្អន់មុននឹងសំរេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close