កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃការបើក “យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ”
ខេត្តកែប៖ នារសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្តកែប និង ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃការបើក “យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ។
ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកស្រីអនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី លោកប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប៕