សមត្ថកិច្ច កំពុងស្រាវជ្រាវ ករណី រូបភាព ស្ត្រីម្នាក់ត្រូវបានច.ងដៃ ច.ងជើង ជា.ប់នៅនឹងកៅអីអង្គុយ នឹងយកកន្សែងចងមុខ បង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃកំពុងតែពិនិត្យលើករណីរូបភាពស្ត្រីម្នាក់ត្រូវបានចងដៃ ចងជើង ជាប់នៅនឹងកៅអីអង្គុយ នឹងយកកន្សែងចងមុខ នៅក្នុងបន្ទប់មួយកន្លែង ដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម។                  

ទាក់ទងករណីនេះ  លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែមករា នេះថា ៖ សមត្ថកិច្ចជំនាញកំពុងតែពិនិត្យ លើករណីនេះ សិក្សាស្រាវជ្រាវថា តើវាជារឿងពិត ឬមិនពិត? កើតឡើងនៅពេលណា? ហើយនៅទីកន្លែងណា? ហើយរឿងអ្វី? ជាដើម។ ដោយសមត្ថកិច្ចជំនាញ កំពុងតែធ្វើកិច្ចការងារនេះ ពោលគឺសមត្ថកិច្ចជំនាញ ក្រោមក្រសួង មហាផ្ទៃក៏កំពុងតែធ្វើការងារនេះ ហើយក្រៅពីក្រសួង មហាផ្ទៃ កងរាជអាវុធហត្ថក៏កំពុងតែធ្វើការងារនេះដែរ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close