សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល​ និងរៀបចំដោយសភាពាណិជ្ជកម្ពុជា

(ទីក្រុងប៉ារីស) ៖  សាធារណរដ្ឋបារាំង ព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល​ និងរៀបចំដោយសភាពាណិជ្ជកម្ពុជា។

បណ្តាក្រុមហ៊ុនជិត​ ១១០​ ក្រុមហ៊ុន​ បានមកជួបជុំគ្នា​ ដោយក្នុងនោះក្រុមហ៊ុន​ចំនួន ៨០​ មកពីប្រទេសបារាំង​ និង​ក្រុមចំនួន​ ៣០​ មកពីប្រទេសកម្ពុជា​ ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង​ ពង្រីកឱកាស​ និងសិក្សាស្វែងយល់​ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close