លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាឲ្យកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កា..បក្រុមក្មេងទំនើ..ង

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ មនុស្ស ថ្មី ដែលបានបង្ហោះឃ្លីបវីដេអូ អមដោយខ្លឹមសារថា៖ នាងខ្ញុំនិងក្រុមគ្រួសាររស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមុខរបរ លាងម៉ូតូ និងជួសជុលម៉ូតូ មានក្រុមក្មេងទំនើ..ងជិះម៉ូតូជាច្រើនគ្រឿង ខ្លះកាន់ជំពា..មកៅស៊ូ,ដុំថ្ម,ដា..វ ,កាំបិ..តតាំងតោ,តែងតែមកគ..ប់,បា..ញ់និងដេ..ញកា..ប់នៅចំណុចផ្ទះរបស់នាងខ្ញុំជាហូរហែរ។
ដូច្នេះនាងខ្ញុំនិងក្រុមគ្រួសារមានការភ័..យខ្លា..ច សូមអោយក្រសួងមានសមត្ថកិច្ចជួយអន្តរាគមន៍ចំពោះក្មេងៗទំនើ..ងទាំងអស់នោះផង។សូមអរគុណ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កា..បក្រុមក្មេងទំនើ..ងទាំងនោះយកមកអនុវត្តច្បាប់ឲ្យខានតែបាន។
បច្ចុប្បន្នកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ស្វែករកក្រុមក្មេងទំនើ..ងដែលធ្វើសកម្មភាពខាងលើ ឈានដល់ការឃាត់ខ្លួនយកមកអនុវត្តច្បា..ប់តាមនី..តិវិធី។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
អត្ថបទដែលជាប់ទាក់ទង
Open

Close