ស្គាល់ អ្នកបើកបរ LEXUS RX350 គឺ ប៉ូលិស ម្នាក់ តែសោកស្តាយ…!

អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ករណីបុរសឈ្មោះ ពិសិដ្ឋ រតនា បានចូលខ្លួនបំភ្លឺ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកន្លែងកើតហេតុ សាក្សីជាជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងតាមកាម៉េរ៉ាសុវត្ថិភាព និងតាមបញ្ជាក់របស់សាម៉ីខ្លួនបុរសនេះ គាត់ជាអ្នករួមដំណើរ។

ចំណែកអ្នកបើកបររថយន្តម៉ាក LEXUS RX350 ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ នគរបាល មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន ស្លា ..;ប់នៅកន្លែងកើតហេតុ។

ករណីនេះសមត្ថកិច្ចកំពុងតែអនុវត្តនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close