កា..ប់.ប្ល…ន់ ពូម៉ូតូឌុប បានសម្រេច នៅក្រុងអរិយក្សត្រ សមត្ថកិច្ច បំភ្លឺ ហើយ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Pich bunny ដែលបានបង្ហោះមានខ្លឹមសារថា «ករណីកា….ប់.ប្ល…ន់ពូម៉ូតូឌុប បានសម្រេច នៅក្រុងអរិយក្សត្រថ្ងៃទី10.01.2024)..!

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រនេះ មានការព្រួយបារម្ភដល់សុវ..ត្ថិភាពក្រុមគ្រួសារនិងពុកម៉ែបងប្អូនទាំងអស់ដែលនៅក្រុងអរិយក្សត្រ សូមស្នើសុំដល់អភិបាលក្រុង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយត្រួតពិនិត្យលើករណីចោ..រ.ឆ…ក់ ចោ..រ.ប្ល…ន់ ផងមួយរយៈនេះមានករណីចោ..រឆ…ក់កាបូក ចោ..រកា…ប់.ប្ល…ន់ចោ..រលួ..ច និង ករណីគឿ..ងញៀ..នជាច្រើន ជាបន្តបន្ទាប់ ហើយក៏សូមពុកម៉ែបងប្អូនទាំងអស់ ប្រុងប្រយ័..ត្នទាំងអស់គ្នាផង»។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័..យខាងលើ ជាលទ្ធផល៖

ករណី : លួ.ច.មាន..ស្ថា.នទ.ម្ងន់.ទោ..ស (កា..ប់យ..កម៉ូតូ) កាលពី ថ្ងៃទី១០.០១.២០២៤ វេលាម៉ោង ១៧:៣០នាទីក្នុងព្រៃត្រែង មាត់ទន្លេមុខវត្តសារិកាកែវ ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ នួន សារួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ជនសង្ស័..យ ម្នាក់ មិនស្គាល់អត្តសញ្ញាណ។

សម្ភារបាត់បង់ :
១.ម៉ូតូម៉ាកHONDA C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-0614 ១គ្រឿង

វត្ថុតាងចាប់យក : គ្មាន

ប្រភព បញ្ជាក់ថា នៅថ្ងៃទី១០.០១.២០២៣ វេលាម៉ោង១៧:២៥នាទី ជន.ស..ង្ស័យបានឆ្លងទូកដរមកពីខាងជ្រោយចង្វា រាជធានីភ្នំពេញ មកដល់ខាងកំពង់ទូកដរស្វាយជ្រំ សង្កាត់ស្វាយជ្រំ បានហៅម៉ូតូជនរ..ងគ្រោះដែលជាអ្នករត់ម៉ូតូឌុប ឲ្យជិះឌុបទៅខាង ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ពេលជិះទៅដល់មុខវត្តសារិកាកែវ ជនសង្ស័..យបានឲ្យជន..រងគ្រោះជិះចុះតាមផ្លូវលំកាត់ព្រៃត្រែងទៅខាងមាត់ទន្លេពេលដល់ក្នុងព្រៃត្រែងជនសង្ស័..យក៏ធ្វើសកម្មភាពកា..ប់ជនរង.គ្រោះបណ្តាលឲ្យរងរបួ..សជាទម្ង..ន់ជនរងគ្រោះបានដួ..ល ហើយជន.ស.ង្ស័..យក៏យកម៉ូតូជនរង..គ្រោះជិះត្រឡប់ក្រោយមកខាងភូមិអរិយក្សត្រគេចខ្លួនបាត់តែម្តង ។ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅស..ង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។

ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្ម..ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជន.ស.,ង្ស័យយកមកផ្ត…ន្ទាទោសឲ្យខានតែបាន។

អាស្រ័យហេតុនេះសូមសាធារជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close