ខឹង គេចាក់ ធុងបាស់ ខ្លាំងៗពេក យក អា-វុធ (ទំនើប) ទៅគម្រាម..!​

បាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១១ខែ​មករាឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ​ដែលមានលោកវរសេនីយ៍ឯក​ពេជ្រ​សារ៉ែន​ ជាអធិការ​បានបញ្ជូនជនសង័្សយម្នាក់ឈ្មោះសា ម្លិះ ភេ​ទ​ ប្រុ​ ស អាយុ ៤៣ឆ្នាំ មានទីលំ​នៅ​​ភូមិដង្កោទាប សង្កាត់ទួល​តា​ឯក ក្រុង​បាត់ដំបងខេត្តបាត់ដំបង មក​កាន់ស្នងការដ្ឋានដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់​ ដែលកិច្ចប្រតិបត្តិការនេះធ្វេីឡេីងតាមបទ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងនិងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់​ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង ថាមានករណី គំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោ​ង​ ២​១ និង ០០នាទី នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់​វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលេីបាន​ប្រេីប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលេីនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការ​សាកសួរ ហេីយពេលធ្វើការ​សាកសួរជន​សង្ស័យបានសារភាពថាគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជុង់ទៅលេីជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ​។

សម្ភារៈដកហូត៖ -កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន០១ ។
-គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់
-មួកសុវត្ថិភាព ចំនួន០១
-ទូរស័ព្ទម៉ាកអូប៉ូ ពណ៍មាសចំនួន០១គ្រឿង
-ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន០១
-ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរីនិងឆ្នាំ ចំនួន០១គ្រឿង។

សូមបញ្ជាក់ថា​ អា-វុធប្រភេទIC380 នេះជាអា-វុធដែលផលិតឡេីងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនេីប​ ហេីយនៅពេលកាន់ប្រេីប្រាស់​ មិនងាយដឹងថាជាអា-វុធ​ នោះទេ​លុះត្រាតែផ្តេីមធ្វេីសកម្មភាពទេីប​ ដឹងថាវាជាអា-វុធ​ អាចបា-ញ់ប្រហារបាន។

ពេលនេះជនសង័្សយនិងវត្ថុតាង​ រៀបចំបញ្ជូនទៅសា លាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់ហេីយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close