កិច្ចប្រជុំផ្សព្វផ្សាយ ផែនការរបស់ ឯកឧត្តមស្នងការ ស្តីអំពីរការត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ដូចជា៖ ការងារភូមិ-សង្កាត់ មានសុវត្ថិភាព បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ការគ្រប់គ្រងវិន័យកងកម្លាំងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម និងលោកវរសេនីយ៍ទោ វ៉ាន់ សិទ្ធថា ស្នងការរង រួមជាមួយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ ឯកឧត្តមស្នងការ ស្តីអំពីរការត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ដូចជា៖ ការងារភូមិ-សង្កាត់ មានសុវត្ថិភាព បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ការគ្រប់គ្រងវិន័យកងកម្លាំងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ការដឹកនាំតាមដានត្រួតពិនិត្យអំពីភូមិសាស្ដ្រ និងបែងចែកផ្លាស់ប្ដូរវេនប្រចាំការទ្រោលសភាពការណ៍ យប់-ថ្ងៃ។

ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីអធិការរង លោក-លោកស្រី នាយផ្នែក និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៧ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close