កូនស្រី មាសម្តាយ បើល្បីរឿងហ្នឹង កុំខំពេក…!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាងសិស្សនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ នៅលើបណ្ដាញសង្គម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយ

ពាក់ព័ន្ធករណីខាងលើ បន្ទាប់ពីកើតហេតុភ្លាមៗ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី លោកស្រីនាយិការរងសាលា បានហៅសិស្សទាំងពីរភាគី មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ ហើយឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។

ក្រោយមកក៏មានការផុសវិដេអូទំនាស់របស់សិស្សស្រី នេះនៅលើបណ្តាញសង្គម ដោយទំនាស់នោះមកពីបញ្ហា និយាយឌឺដងគ្នាតាមហ្វេសប៊ុក។

បន្ទាប់មកទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធទាំងអស់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០0នាទី ។

ក្នុងនោះដោយមានការសំណូមពរភាគីទាំងពីរគឺអាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាលជនបង្ក សម្រេចមិនធ្វើការប្តឹងផ្តល់ ដោយសារករណីអាណាធិបតេយ្យនៅក្នុងសាលារបស់សិស្សស្រីមិនបង្ករបួសា្នមដល់រាងកាយ ហើយក្មេងបង្កនៅជាអនីតិជន សមត្ថកិច្ចបានសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញ្ញាតឲ្យធ្វើការអប់រំត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close