កម្រិតភាគល្អិតនិចល PM2.5 មិនមានសុវត្ថិភាព នៅស្ទើរគ្រប់ខេត្តទាំងអស់ ក្នុងប្រទេសថៃ

ក្រសួងបរិស្ថាន ៖​ យោងតាមការផ្សព្វផ្សាយ របស់ការសែតបាងកកប៉ុស្តិ៍ ក្រោមចំណងជើងថា “កម្រិតភាគល្អិតនិចល PM2.5 មិនមានសុវត្ថិភាព នៅស្ទើរគ្រប់ខេត្តទាំងអស់” ។

នៅព្រឹកថ្ងៃចន្ទ មានខេត្តចំនួន៤១ ក្នុងចំណោម៧៧ខេត្ត ប្រទេសថៃបាន ឱ្យដឹងថា ត្រូវបានគ្របដណ្តប់ដោយភាគល្អិតនិចល PM2.5 លើកម្រិតសុវត្ថិភាព ដែលភាពច្រើននៅតំបន់ទំនាបកណ្តាលនៃប្រទេស។ កម្រិតមិនមានសុវត្ថិភាព PM2.5 មានពី 38.1 ទៅ 112.3 µg/m3 នៅក្នុងខ្យល់រយៈពេល២៤ម៉ោង ដែលកម្រិតសុវត្ថិភាពនេះលើសពីការកំណត់របស់រដ្ឋាភិបាល ត្រឹម 37.5 µg/m3 ។

ដោយឡែកស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺនូវមានលក្ខណៈល្អនៅឡើយ។

សូមបញ្ជាក់ផងដែរថា នារដូវរំហើយចាប់ពីខែធ្នូ មករា និងកម្ភៈ រៀងរាល់ឆ្នាំ យើងពិនិត្យឃើញមានការកើនឡើងនូវកម្រិតភាគល្អិតនិចល PM2.5 នៅតាមតំបន់មួយចំនួន មូលហេតុ ដោយសារការដុតព្រៃធ្វើចំការ ការឆេះទីលានចាក់សំរាម ការដុតសំណល់កសិកម្ម។ល។

ការស្រូបចូលតាមផ្លូវដង្ហើមភាគល្អិតនិចល PM2.5 ក្នុង លើសកម្រិត អាចបង្ករផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

វិធានការការពារ នៅពេលដែលកម្រិត PM2.5 កើនឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ត្រូវដាក់ខ្លួនឱ្យស្ថិតនៅក្នងផ្ទះ ក្នុងករណីចាំបាច់ចេញទៅខាងក្រៅ ត្រូវពាក់ម៉ាស់ការពារប្រភេទ N95៕

អត្ថបទដែលជាប់ទាក់ទង
Open

Close