លោកឧត្តមសេនីយ៍​ទោ ពិត បញ្ញា ដឹកនាំកិច្ចផ្សព្វផ្សាយផែនការរបស់ ឯកឧត្តមស្នងការ ស្តីអំពីរការត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ដូចជា៖ ភូមិ-សង្កាត់ មានសុវត្ថិភាព បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់​ចរាចរណ៍ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ការគ្រប់គ្រងវិន័យកងកម្លាំងនគរបាល

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨​ ខែមករា​ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍​ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមជាមួយលោកវរសេនីយ៍ឯក​ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ​ទួលគោក បានអញ្ជើញដឹកនាំកិច្ចផ្សព្វផ្សាយផែនការរបស់ ឯកឧត្តមស្នងការ ស្តីអំពីរការត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ដូចជា៖ ភូមិ-សង្កាត់ មានសុវត្ថិភាព បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់​ចរាចរណ៍ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ការគ្រប់គ្រងវិន័យកងកម្លាំងនគរបាល ការដឹកនាំតាមដានពិនិត្យអំពីភូមិសាស្ត្រ និងបែងចែកវេនប្រចាំការ​-ត្រូវយកចិត្តទុកដាក់ការងារការពារក្បួនថ្នាក់ដឹកនាំ និងប្រជុំបូករុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ លើកទិសដៅការងារខែមករា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោកស្រីអធិការរង ​លោកនាយផ្នែក-នាយរងផ្នែក និងនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close