ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥,៣០នាទី នៅលេីដងផ្លូវ១២៣ ស្ថិតក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី អំពើលួច (ឆក់ទូរស័ព្ទ) កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់៖ ១/ឈ្មោះ ធឿន ថន ហៅខន ចន្ថា ហៅ២៣ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (មុខសញ្ញាធ្លាប់ជប់ពន្ធនាគារ និងមានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល) ២/ឈ្មោះ ទី មុន្នី ហៅង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ៣/ឈ្មោះ ជឺ ម៉េងហ៊ុយ ហៅតុត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត1F-0382 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទម៉ាកOPPO ពណ៍ខៀវ របស់ឈ្មោះ ឈាង រតនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវហេីយទុកទូរស័ព្ទក្នុងហោប៉ៅខោ (ខោខូវប៊យ)។
ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដឹកនាំបញ្ជាកម្លាំងជំនាញរបស់អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ព័ទ្ទស្ទាក់ឃាត់បានជនសង្ស័យទាំង០៣នាក់ខាងលេី ជាមួយវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង (ម៉ូតូធ្វេីសកម្មភាព) និងទូរស័ព្ទរបស់ជនរងគ្រោះ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។