ដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការ ស្តីពីទំនាស់កិច្ចសន្យាទិញលក់តូប ស្តង់ នៅផ្សារជីសេ អូរឬស្សី

ភ្នំពេញ៖ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់កាលពីថ្ងៃទី៣ មករា ២០២៤ ថា ករណី ដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការ ស្តីពីទំនាស់កិច្ចសន្យាទិញលក់តូប ស្តង់ នៅផ្សារជីសេ អូរឬស្សី ស្ថិតនៅមហាវិថីសហពន្ធ័រុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាទំនាស់រ៉ាំរ៉ៃនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយសះជានឹងគ្នា100%ហើយ នារសៀលថ្ងៃទី ០៣/ ០១/២០២៤នេះ ដោយប្រើរយះពេលដោះស្រាយប្រមាណជាង០៨ខែ ( ដោះស្រាយចំនួន០៥លើក ) គិតទាំងការដោះស្រាយលើកទី៥នេះផង។

ឯកឧត្តម សុខ ពេញវុធ សូមយកឱកាសនេះ ថ្លែងអរគុណដល់សមាជិក សមាជិកានៃក្រុមការងារដោះស្រាយទ និងគូភាគីទាំង២ ព្រមទាំងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃបំផុត ចូលរួមដោះស្រាយជាមួយរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីជា ពេលខ្លះគូភាគីទាំង២ មានការជជែកវែកញែកយ៉ាងតឹងសរសៃកដាក់គ្នាខ្លះយ៉ាងណាក៏ដោយ តែនៅទីបំផុតភាគីទាំង២ បានសះជានឹងគ្នា និងបានញញឹមដាក់គ្នាឡើងវិញហើយ។ អរគុណសន្តិភាព។

អត្ថបទដែលជាប់ទាក់ទង
Open

Close