ស្ត្រីជាម្តាយស្រែកទ្រហោយំទាមទារកយុត្តិធម៌ នៅស្រុកបាទី នគរបាលប៉ុស្តិ៍ពត់សរ និង អធិការស្រុក ជួយ បកស្រាយផង! ស្នងការ បំភ្លឺ ដូចខាងក្រោម៖

ខេត្តតាកែវ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ​ សូមជម្រាបជូនអ្នកតាមដានព័ត៌មានសង្គម​ និងសារធារណៈជន​អំពីការចុះផ្សាយ វីដេអូររបស់ គណនីហ្វេសប៊ុកឈ្មោះ krouch vanna គ្រួច វណ្ណា មនចំណងជើងថា តាកែវទៀតហើយ! ស្ត្រីជាម្តាយស្រែកទ្រហោយំទាមទារកយុត្តិធម៌ នៅស្រុកបាទី នគរបាលប៉ុស្តិ៍ពត់សរ និង អធិការស្រុក ជួយ បកស្រាយផង។

សូមជម្រាបជូនថាៈ​ ករណីគ្រោះថ្នាក់ចរចរណ៍ខាងលើ កើតឡើងកាលពីថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ២០២៣​ វេលាម៉ោង​១៨​ និង​ ២០នាទី​ នៅលេីផ្លូវ​បេតុង ស្ថិតក្នុងភូមិ​ក្រាំងពោធិ៍ ឃុំពត់សរ​ ស្រុកបាទី​ ខេត្តតាកែវ​ រវាងម៉ូតូ​ និងអ្នកថ្មេីរជេីង ( បណ្តាលឱ្យកុមារីម្នាក់ស្លាប់ភ្លាមៗពេលកើតហេតុ)។
-កុមារីដែលរងគ្រោះបាត់បង់អាយុជីវិតមានឈ្មោះ ឃឹម សៀវឈីញ អាយុ២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។
-ម៉ូតូម៉ាក​ XR ពណ៍ក្រហម​ មិនស្គាល់ផ្លាកលេខ​ មិនស្គាល់អត្តសញ្ញាណ​ ដោយបានបេីកម៉ូតូគេចខ្លួនបាត់។
ក្រោយពេលកេីតហេតុ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពត់សរ​ បានធ្វេីការស្រាវជ្រាវស្វែងរកអត្តសញ្ញាណអ្នកបើកបរ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញ បានរកឃើញថា អ្នកបើកបរមានឈ្មោះ​ សារឿន​ ធារ៉ា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ សិស្ស​ មានទីលំនៅភូមិខ្វាន់មាស​ ឃុំពត់សរ​ ស្រុកបាទី​(រត់គេចខ្លួន)។

ករណីនេះ​ សមត្ថកិច្ចជំនាញបានអញ្ជេីញតំណាងក្រុមគ្រួសាររងគ្រោះមកបំពេញនីតិវិធី​ ហើយក្នុងអំឡុងពេលកសាងសំណុំរឿង ភាគីទាំងពីរក៏បានចូលមកធ្វេីការសម្របសម្រួល​ចំនួន០២លេីក​នៅចំពោះមុខសមត្ថកិច្ចជំនាញ ប៉ុន្តែភាគីទាំងពីរមិនត្រូវរូវគ្នា​ទេ ដោយភាគីរងគ្រោះបានសំណូមពរចាត់ការតាមច្បាប់។

បច្ចុប្បន្ន​ កម្លាំងជំនាញនគរបាលស្រុកបាទី​ បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យចរាចរណ៍គោក​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ នឹងកំពុងបន្តនីតិវិធី​បញ្ជូនទៅសាលាដំបូងខេត្ត។ យើងសូមចូលរួមសោកស្តាយដល់គ្រួសាររងគ្រោះចំពោះការបាត់បង់នេះ ប៉ុន្តែការចោទប្រកាន់ថាសមត្ថកិច្ចមិនចាត់ការរកយុត្តិធម៌ជូនគឺមិនត្រឹមត្រូវនោះទេ ព្រោះករណីនេះក៏មន្ត្រីជំនាញបានស្រាវជ្រាវរកភាគីអ្នកបើកបរ នឹងកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីផងដែរ ។

អាស្រ័យហេតុនេះ​ សូមសាធារណៈជន​ និងអ្នកតាមដានព័ត៌មានសង្គម ជាពិសេសម្ចាស់គណនីខាងលើយល់ ជៀសវាងការយល់ច្រលំមកលើចំណាត់ការនគរបាល។

អត្ថបទដែលជាប់ទាក់ទង
Open

Close