ខេត្តកំពង់ស្ពឺ៖ នៅរដ្ឋបាលក្រុងច្បារមន ព្រឹកថៃ្ងទី ០៣ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាស តែងតាំងផ្ទេរភារកិច្ចមុខតំណែង អធិការនគរបាលក្រុងច្បារមន ថ្មី ។
អញ្ជើញអមដំណើរនិងចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរង ទទួលទិសក្រុងច្បារមន លោក ស្នងការរង ទទួលផែនការងារធនធានមនុស្ស ក្រុមការងារការិយាល័យ ទទួលបន្ទុកបុគ្គលិក លោក អធិការនគរបាលក្រុង និងស្រុក ទាំង ០៩ លោក អធិការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្ដិ៍ នាយរងប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលក្រុងច្បារមន ជាច្រើនរូបទៀត ។
យោងតាមប្រកាសលេខ ៦០២៧.ប្រក ចុះថៃ្ងទី ២៧ ខែធ្នូ ឆ្នាំ២០២៣ អានដោយលោកឧត្ដមសេនីយ៍ត្រី អៀង អុល ស្នងការរង ទទួលផែនការងារធនធានមនុស្ស សម្រេចតែងតាំងមុខតំណែង ជូនលោកវរសេនីយ៍ទោ សំអាង ផានី អត្ដលេខ ៧៥៦៨៧ ពីអធិការរង ជាអធិការនគរបាលក្រុងច្បារមន ។
សេចក្ដីសន្យាដោយលោកវរសេនីយ៍ទោ សំអាង ផានី អធិការនគរបាលក្រុងច្បារមន ក្នុងនាមអធិការដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មី គឺបានប្ដេជ្ញាចិត្ដលេីការសាមគ្គឺភាពផ្ទៃក្នុង និងបន្ដដឹកនាំការងារបង្ការបង្រ្កាបបទល្មេីសនៅក្នុងក្រុងច្បារមន និងបង្កេីនកិច្ចសហការជាមួយបណ្ដាជំនាញពាក់ព័ន្ធ អធិការដ្ឋាននគរបាលក្រុង និងស្រុក ពិសេសកំលាំងតាមបណ្ដាអង្គភាពឈរជេីងក្នុងមូលដ្ឋាន..,។
មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោក
ទឹម ផានូ អភិបាលក្រុងច្បារមន គឺរីករាយនិងការទទួលបាន
អធិការថ្មី និងណែនាំឱ្យអធិការធ្វេីជាសត្វស្វាចាស់ ផ្លាស់ប្ដូរ
ពីសត្វស្វាក្មេង រៀនសូត្រពីរៀមច្បងចាស់ៗ ជាគំរូល្អសម្រាប់ដឹកនាំការងារប្រចាំថៃ្ង។
មានយោបល់ក្នុងពិធីប្រកាសផ្ដាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អភិបាលខេត្ដ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ដ គឺអបអរសាទរចំពោះការទទួលមុខតំណែងថ្មី និងបន្ដលេីកទឹកចិត្តដល់មន្រ្ដីក្រោមឱវាទ ជំនាញដឹកនាំដោយសម្បទានទាំងចិត្ដនិងកាយ យកទឹកចិត្ដមកដឹកនាំប្រមូលផ្ដុំកម្លាំងនៅនឹងកន្លែងត្រៀមកំលាំងអន្ដរាគមន៍២៤ម៉ោងលេី២៤ម៉ោង ប៉ុស្ដិ៍ត្រូវតែបំពេញការងារជូនពលរដ្ឋ រក្សាសន្ដិសុខសណ្ដាប់ធ្នាប់ដោយត្រូវគៀងគរគ្រប់មធ្យោបាយពីសម្បុរជនការចូលរួមនិងភាពឆ្នៃប្រឌិតខ្ពស់ រៀនសូត្រគ្មានទីបញ្ចប់រៀន
ហេីយរៀនទៀត ដាក់ខ្លួនអោយទាបតាំងចិត្ដអោយខ្ពស់។
ជាទីបញ្ចប់លោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ថាអ្វីៗ
មិនអាចស្មានៗបានទេ តួនាទីភារកិច្ចគឺជាកាតព្វកិច្ចអំរ៉ែកដែលថ្នាក់ដឹកនាំខេត្ដ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រគល់សិទ្ធជូន។