ភ្នំពេញ៖ នៅថ្ងៃ ពុធ ៧ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក អុិត ជំនិត អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភអំណោយដល់ក្លឹបប្រដាល់គុនខ្មែរចំនួន ០២ទីតាំងរួមមាន៖ ក្លឹប វិបុល ដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងក្លឹបប្រដាល់គុនខ្មែរ គុជសាសរ មានរិទ្ធិ ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ក្នុង០១ក្លឹប ទទួលបានអង្ករ ០១បាវ ស្មើនិង ៥០គ.ក្រ និងថវិកាចំនួន ២០០,០០០រៀល។