ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ តាមរយៈដំណើរវិវឌ្ឍន៍ឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាព

ភ្នំពេញ៖ នៅថ្ងៃទី២ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ តាមរយៈដំណើរវិវឌ្ឍន៍ឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

ឯកឧត្តមបានលើកពីសភាពការណ៍នយោបាយ និងការវិវឌ្ឍផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទពិសោធន៍សម្រាប់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ឈ្វេងយល់អំពីអ្វីដែលត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែឈានឆ្ពោះទៅមុខក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់បានប្ដេជ្ញាថា នៅពេលបញ្ចប់ការសិក្សាហើយវិលត្រឡប់មកមាតុភូមិវិញ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀតតាមសក្តានុពល និងជំនាញរៀងៗខ្លួន។

ជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅណូវែលហ្សេឡង់ អូស្ត្រាលី និងបារាំង។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close