“អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់ទី៩ ជំនាន់ទី១៨ សរុបចំនួន ៣,១៦៦នាក់!”
ភ្នំពេញ៖ ចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី (BELTEI Junior High School Diploma) ជូនដល់ក្មួយៗ ចៅៗ សិស្សជ័យលាភី ថ្នាក់ទី៩ ជំនាន់ទី១៨ ចំនួន ១,១១១នាក់ (លើកទី២)ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២-សាខាស្ពានអាកាសចោមចៅ។
សូមជម្រាបជូនថា ដោយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានចំនួនច្រើន ដូច្នេះសាលាបានរៀបចំពិធីប្រគល់សញ្ញាបត្រនេះ ជា ៣លើក គឺលើកទី១ នៅថ្ងៃទី១៦ ធ្នូ ២០២៣ មានចំនួន ១,០១៤នាក់ មកពី ១០សាខា លើកទី២ ចំនួន ១,១១១នាក់ មកពី ៦សាខា នឹងធ្វើនៅថ្ងៃទី៣០ ធ្នូ ២០២៣ និង លើកទី៣ ចំនួន១,០៤១ មកពី ៨សាខា នឹងធ្វើនៅថ្ងៃទី១៣ មករា ២០២៤ ខាងមុខនេះ។