កំពូលអ្នកច្នៃប្រឌិត ល្បីដល់ ប៉ូលិស ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖​ នៅថ្ងៃទី២៩ ធ្នូ ២០២៣ ដោយបានមេីលឃេីញព័ត៌មានតាមប​ណ្ដាញ​សង្គម​ tik tok នូវទង្វេីមិនគម្បីជាគំរូមិនល្អក្នុងសង្គម​ ការអនុវត្ត​ផ្ទុយពីគោលការណ៍ច្បាប់​ កំលាំ​ង​នគរបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ សហការជា​មួយ​កំ​លាំ​ង​អធិការ​ដ្ឋាន​ក្រុងច្បារមន​ បានចុះដល់ទីតាំងកែឆ្នៃ​ម៉ូតូខុសលក្ខណៈបច្ចេកទេស​ មួយកន្លែង​ស្ថិតនៅភូមិ​ចំការដូង សង្កាត់ច្បារមន ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿង​បន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេ​ទ​ប្រុស អាយុ​ ៣១​ ឆ្នាំ ដែលបានកែឆ្នៃម៉ូតូដោយផ្សាដែកតមកផ្នែក​កង់ខាងក្រោយនិងបានប្រេីប្រាស់លេីផ្លូវសាធារណៈ​ ថតរូប​បង្ហោះ​តាមបណ្ដាញសង្គម​ tik tok អួតអំពីម៉ូតូដែលខ្លួនបានកែឆ្នៃល្មេីសនឹងច្បាប់ប្រាប់សាធារណៈជន​.​.,។

​ ដោយបានគោលការណ៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគ​របាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​នគរបាល​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ បានចុះពិនិត្យ​និងធ្វេីកិច្ចសន្យា​អប់រំ​ណែនាំ​ដល់ទីតាំ​ង​តែម្ដង​ ឈ្មោះ ឡាយ យូ បានទទួលស្គាល់​កំហុស​ និ​ងបានសន្យាចំ​ពោះមុខសមត្តកិច្ចថា​ ចាប់ពីថៃ្ងនេះត​ទៅ​បញ្ឍប់​សកម្មភាព​កែឆ្នៃ​ម៉ូតូ​ដែលប៉ះពាល់ដល់ផ្លូវច្បាប់​ និងជាគំរូមិនល្អដល់ស​ង្គម​ជាតិ​ សន្យា​ចូលរួមគោរពច្បាប់ក្នុងនាមជាពលរដ្ឋ​គំរូ​ ស្នេីសុំ​អោយបងប្អូន​ប្រជាពលរដ្ឋ​ សាធារណជនក្នុងបណ្ដាញសង្គម​ tik tok facebook មេត្ដាយោគយល់អនុគ្រោះនិងលេីកលែងកំហុសអចេតនាដែលបានខ្លួនបានប្រព្រឹត្ដមិនល្អ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close