លោក ឯម ច័ន្ទមករា សូមអរគុណម្ចាស់ Playground Barbie Park ដែលបានដកបម្រាម តាមការស្នើសុំ ដើម្បីចូលរួមលើកស្ទួយសិទ្ធិរបស់ជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សូមអរគុណម្ចាស់ Playground Barbie Park ដែលបានដកបម្រាបតាមការស្នើសុំរបស់យើងខ្ញុំ ដើម្បីចូលរួមលើកស្ទួយសិទ្ធិរបស់ជនមានពិការភាពនៅកម្ពុជា។

សូមជូនពរឱ្យមានអតិថិជនច្រើន និងជោគជ័យ!

សូមជម្រាបថា នៅថ្ងៃទី២៩ ធ្នូ ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើសុំម្ចាស់កន្លែង Playground នេះ ពិនិត្យករណីបម្រាមរបស់ខ្លួនឡើងវិញ ដើម្បីបង្ហាញពីការមិនរើសអើងដល់មនុស្សជាតិគ្រប់រូប ពិសេសជនមានពិការភាព។

សូមបញ្ជាក់ថាកន្លងមក ក៏ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានលើកទឹកចិត្តដល់ការបង្កឱកាសឱ្យជនមានពិការភាពគ្រប់រូប ទទួលបានការសម្រាកលំហែកំសាន្ត ពិសេសដល់មនុស្សអូទីស្សុីម និងដោនសាំដ្រូមដោយពុំមានការរើសអើងលើគ្រប់ទិដ្ឋភាពសំដៅឈានទៅសម្រចឱ្យខាងតែបាននូវការមិនរើសអើងនិងធ្វើឱ្យសិទ្ធិក្លាយជាការពិតសម្រាប់ជនមានពិការភាព។

លោក ឯម ច័ន្ទមករា មានជំនឿថា ម្ចាស់ Playground ដែលបានដាក់បម្រាមនេះនឹងពិនិត្យករណីនេះឡើងវិញដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង
Open

Close