ករណីបាត់ ឬខូចសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ

ភ្នំពេញ៖ ឧត្តមសេនីយ៍ សាយ ម៉េងឈាង បញ្ជាក់នាព្រឹកថ្ងៃទី២៧ ធ្នូ ២០២៣ ថា ការផ្តល់ទុតិយតា ចំពោះតែការបាត់ឬខូចគុណភាពសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារប៉ុណ្ណះ។

មេគ្រួសារ ឬអ្នកតំណាង ត្រូវដាក់ពាក្យស្នើសុំទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារណាមួយមានដូចខាងក្រោម៖

-ករណីបាត់ មេគ្រួសារ ឬអ្នកតំណាងត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយមានការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅទីកន្លែងដែលបានបាត់។

-ករណីខូចគុណភាព មេគ្រួសារ ឬអ្នកតំណាង ត្រូវមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារសំណៅដើម។

រយៈពេលផ្តល់ជូនប្រជាពលរដ្ឋសម្រាប់សៀវភៅស្នាក់នៅមិនលើសពី១០ថ្ងៃ និងសៀវភៅគ្រួសារ មិនលើសពី១៥ថ្ងៃ (ករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ)។

យោងៈ សេចក្តីណែនាំលេខ០០១សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីបែបបទនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ

 

អត្ថបទដែលជាប់ទាក់ទង
Open

Close