មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា៖ នាពេលថ្មីៗ កន្លងមកនេះមានគេហទំព័រទំនាក់ទំនងសង្គមគណនីហ្វេសបុក ឈ្មោះ អឿ មុន្នី បានចុះផ្សាយ អំពីការមិនពេញចិត្តករណីមិនបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខសាន្ត សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។