ឃាត់ជនជាតិចិន៤នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង០០នាទី​ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី បានប្រគល់ជនសង្ស័យចំនួន ០៤នាក់ ជាមួយនិងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនិងករណីគ្រឿងញៀន ជូនការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសហការគ្រប់គ្រង និងបន្ដនីតិវិធី ។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖

១-ឈ្មោះ HU SHIYOU ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណេីត ខេត្ដគ័ងស៊ី ប្រទេសចិន ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ លីលី ក្រុមទី៤៦ ភូមិ៣ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្ដព្រះសីហនុ ។

២-ឈ្មោះ LAI ZHIBIN ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ខេត្ដគ័ងស៊ី ប្រទេសចិន ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ លីលី ក្រុមទី៤៦ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៣-ឈ្មោះ CHEN LIANG ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ខេត្ដហ្វូជៀន ប្រទេសចិន ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ លីលី ក្រុមទី៤៦ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៤-ឈ្មោះ BU CHUNYANG ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតខេត្ដហៃឡុងជៀន ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ថ្នាំកញ្ចប់ ថ្នាំគ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃ និងលិខិតឆ្លងដែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ដ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close