សាលាបឋមសិក្សាទ្វាទេរ ៖ ក្នុងនាមខ្ញុំជាគណ:គ្រប់គ្រងសាលាបឋមសិក្សាល្វាទេរ សូមជម្រាបជូនដល់បងប្អូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា៖ នៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2023 មានកម្មវិធីរៀបអាពាហ៍ពិពាហ៍ នៅក្នុងភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដោយសារផ្ទះអ្នកដើមការមានដីតូចចង្អៀតពិបាកក្នុងការធ្វើរោងរៀបចំទទួលភ្ញៀវ គាត់ក៏បានទំនាក់ទំនងសុំដីវត្ត និងសាលារៀនដើម្បីរៀបចំកម្មវិធី។ ក្នុងនោះដែរដោយសារ ពិបាកទុកដាក់គ្រប់គ្រងភេសជ្ជ: គាត់ក៏បាន សុំបន្ទប់បណ្ណាល័យ ដើម្បីដាក់ភេសជ្ជ:។ សាលាក៏បានយល់ព្រមដោយគិតថា÷ ( រយ:ពេលតែ1យប់ទេ) ហើយក៏មិនប៉ះពាល់ដល់ការសិក្សាដែរ។
សូមបញ្ជាក់ និងជម្រាបជូនបងប្អូនទាំងអស់គ្នាថា ឥឡូវនេះ មានបងប្អូនយើងគាត់ថតយកទៅបង្ហោះក្នុងបណ្តាញសង្គមហើយ។
ដូចនេះសាលាសូមសំណូមពរ ដល់អ្នកដែលបង្ហោះចែកចាយជួយបញ្ឈប់ត្រឹមនេះចុះ។
សូមបងប្អូនសាធារណៈជនទាំងអស់ជា្របជាព័ត៌មាន។
សូមអរគុណ!
នេះជារូបភាពដែលគាត់បានបង្ហោះ÷