ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិប្រកាសថា មិនមានករណីចាប់ព្រះកាយព្រះអង្គចន្ទមុនីនោះទេ។
នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រកាសថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី គឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ព្រះកាយ ដូចដែលគណនីខាងលើបានបង្ហោះនោះទេ។
សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ !
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rgsu